ប្អូនប្រុសយកកាំបិតកាប់បងស្រី និងក្មួយបង្កើត ស្លាប់ទាំង២នាក់

18-02-2026 14:43

(តាកែវ)៖ ជារឿងដ៏គួឲ្យខ្លោចផ្សារណាស់ចំពោះករណីឃាដកម្មមួយនៅក្នុងខេត្តតាកែវ ដែលប្អូនប្រុសបានយកកាំបិតទៅកាប់សម្លាប់បងស្រីបង្កើត និងក្មួយស្រីបង្កើតរបស់ខ្លួន។ ហេតុការណ៍កាប់សម្លាប់បងស្រីបង្កើត និងក្មួយបង្កើតរបស់ខ្លួនបានកើតឡើង នៅថ្ងៃយប់ថ្ងៃអង្គារ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២០៖៥នាទី នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់។

បើយោងតាមលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងនគបាលខេត្តតាកែវ ទទួលបន្ទុកព្រហ្មទណ្ឌ ករណីឃាតកម្ម (កាប់សម្លាប់បងស្រីបង្កើតនិងក្មួយបង្កើតរបស់ខ្លួន) បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិត្រាវអែមឃុំ ពពេល ស្រុកត្រាំកក់ ប្រដាប់ដោយពូថៅ។

ជនរងគ្រោះចំនួន ០២នាក់ រួមមាន ឈ្មោះ ប៉ាង សុខុម ភេទស្រី អាយុ៤៧ឆ្នាំ និង ឈ្មោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗទាំង ២នាក់។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះ និងយកទូរសព្ទជនរងគ្រោះចំនួន២គ្រឿង ហើយគេចខ្លួនបាត់។

បើយោងតាមលោកឧត្តមសេនីយ៍ត្រីស្នងការរង បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនសង្ស័យយកមកផ្តន្ទាទៅសទៅតាមច្បាប់៕