កសិករនៅស្រុកឯកភ្នំ លើកឡើងថា តម្លៃស្រូវឆ្នាំនេះ ប្រសើរជាងឆ្នាំទៅ (Video inside)

18-02-2026 20:41

(បាត់ដំបង)៖ លោក តូ សុខហេង ជាកសិករនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា តម្លៃស្រូវឆ្នាំនេះ ប្រសើរជាងឆ្នាំទៅ។

មានផ្ទៃដីដាំដុះស្រូវ១០ហិចតា កសិកររូបនេះ បានលើកឡើងពីតម្លៃស្រូវឆ្នាំទៅមិនសូវបានខ្ពស់ដូចឆ្នាំនេះនោះទេ។ ជាក់ស្ដែងតម្លៃស្រូវស្រងែ កាលពីឆ្នាំទៅត្រឹមតែ ជាង៦០ម៉ឺនរៀលក្នុងមួយតោន ខណៈឆ្នាំនេះមានតម្លៃជាង ៧០ម៉ឺនរៀលក្នុងមួយតោន។

កសិករដដែល បានពោលថាតម្លៃស្រូវក្នុងឆ្នាំនេះអាចធ្វើឱ្យលោកទទួលបានផលចំណេញពីការធ្វើកសិកម្ម។

និយាយទាំងទឹកមុខញញឹម លោក តូ សុខហេង បានបញ្ជាក់ដូច្នេះថា «ឆ្នាំនេះសប្បាយចិត្ត ដោយសារតម្លៃស្រូវយើង វាមានតម្លៃគ្រាន់ ចឹងការចំណាយ និងចំណូល យើងទូទាត់ទៅ វាអាចនៅសល់គ្រាន់បើដែរឆ្នាំហ្នឹង»

លោក ក៏បានគូសបញ្ជាក់ថា លោកមានបំណងចូលរួមជាមួយនឹងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាននូវលំនឹងនៃថ្លៃ៕

សូមស្ដាប់ការលើកឡើងរបស់ លោក តូ សុខហេង៖