អាជ្ញាធរជាតិអប្សរា នឹងដាក់អនុវត្តសាកល្បងការតម្រង់ជួររង់ចាំ (A Queueing System) នៅច្រកចូលកំពែងទីពីរ នៃប្រាសាទបន្ទាយស្រី រយៈពេល៧ថ្ងៃ
20-02-2026 11:44
(សៀមរាប)៖ ដើម្បីលើកកម្ពស់គុណភាព និងបទពិសោធន៍ នៃការទស្សនានៅប្រាសាទបន្ទាយស្រី ព្រមទាំងរក្សាបាននូវសុវត្ថិភាពខ្ពស់ ជូនភ្ញៀវទេសចរ និងប្រាសាទបុរាណ អាជ្ញាធរជាតិអប្សរា នឹងដាក់អនុវត្តសាកល្បងការតម្រង់ជួររង់ចាំ (A Queueing System) ដូចមានក្នុងប្លង់ទីតាំងជូនភ្ជាប់ សម្រាប់រយៈពេល៧ថ្ងៃ នៅច្រកចូលកំពែងទីពីរ នៃប្រាសាទបន្ទាយស្រី ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការ ដោយអនុគ្រោះ៕






