ស្នងការនគរបាលខេត្តកំពត បំពាក់មធ្យោបាយល្បាតចល័តថ្មី (Scotter) ដល់កងកម្លាំងនគរបាល ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ

20-02-2026 15:21

(កំពត)៖ ដោយអនុវត្តតាមអនុសាសន៍របស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបំពាក់មធ្យោបាយថ្មី (Scotter) បន្ថែមដល់កងកម្លាំងនគរបាល ដើម្បីងាយស្រួលក្នុងការល្បាតចល័ត ធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្ដរជាតិ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ការបំពាក់មធ្យោបាយថ្មីនេះ គឺបន្ថែមលើអ្វីដែលធ្លាប់បានអនុវត្ត និងបំពាក់លើកងកម្លាំងនគរបាលខេត្តកំពត ស្របតាមចក្ខុវិស័យលើសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលរស់នៅ និងទៅលេងកម្សាន្ដនៅខេត្តកំពត។

ការបំពាក់មធ្យោបាយនេះរបស់ស្នងការនគរបាលខេត្តកំពត ក៏ទទួលបានការកោតសរសើរពីមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ៕