រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់

20-02-2026 16:20

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានរៀបចំឡើង ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលមាត្រាមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យនេះឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗមុននឹងបន្តនីតិវិធីតាមយន្តការទីស្តីការគណៈរដ្ឋមន្រ្តី ដោយថ្នាក់ដឹកនាំទទួលបន្ទុកនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំសេចក្តីព្រាងអនុក្រឹត្យ ដើម្បីពិនិត្យ និងចូលរួមយោបល់ជាធាតុចូលមួយចំនួនផងដែរ៕