ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង១០ម៉ឺននាក់
20-02-2026 16:47
(សៀមរាប)៖ នៅក្នុងឱកាសបុណ្យថ្ងៃចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប មានចំនួនប្រមាណ១០៩,៤៣៦នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងនោះទេសចរជាតិ និងពលរដ្ឋក្នុងខេត្តដើរកម្សាន្តមានចំនួនប្រមាណ៩៦,៣៤០នាក់។ ដោយឡែក ភ្ញៀវទេសចរបរទេសមានចំនួន១៣,០៩៦។
បន្ថែមពីនេះ មន្ទីរទេសចរណ៍សៀមរាប បានអំពាវនាវឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋអនុវត្តវិធានការសុវត្ថិភាព និងរក្សាសុវត្ថិភាពជាតិដូចជាការប្រុងប្រយ័ត្ននៅកន្លែងប្រជុំជនច្រើន និងការទទួលបានព័ត៌មានទេសចរណ៍ផ្លូវការ៕













