សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ រៀបចំប្រុងពលីបើកកម្មវិធីទ្រនាប់ពណ៌ក្រោមប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព»

20-02-2026 21:16

(ភ្នំពេញ)៖ ពិធីប្រុងពលីបើកកម្មវិធីទ្រនាប់ពណ៌ក្រោមប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្ដៃយ៍គណៈកម្មធិការកណ្ដាល តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គោលបំណងសំខាន់ នៃការរៀបចំពិធីក្រុងពាលីនេះឡើង គឺដើម្បីបង្ហាញអំពីរូបគំនូរសិល្បៈ ដែលបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង។

ជាមួយគ្នានេះ តាមរយៈផ្ទាំងគំនូរសិល្បៈ ដែលត្រូវបានគូរដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថាប្រជាជនកម្ពុជាយល់ច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព​ ហើយកម្ពុជាគាំទ្រការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ៕