ទឹកសុទ្ធ ភេសជ្ជៈ អង្ករ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ជាអំណោយលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវបាននាំយកទៅប្រគល់ជូនកងទ័ពជួរមុខទិសខេត្តព្រះវិហារ
21-02-2026 11:23
(ព្រះវិហារ)៖ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា បានផ្តល់អំណោយចាំបាច់មួយចំនួនធំ ជូនដល់កងទ័ពជួរមុខទិសខេត្តព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។
អំណោយទាំងនោះ រួមមានអង្ករ ៥០ការុង ទឹកបរិសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ៥កេស ធុងទឹកចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន១ និងវិទ្យុទាក់ទងចំនួន១ផងដែរ។
អំណោយរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តខេត្តសៀមរាប ដឹកជញ្ជូនយកទៅប្រគល់ជូនដល់ដៃកងទ័ពជួរមុខនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
តំណាងកងទ័ពជួរមុខ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្តរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ដែលតែងតែងនឹករលឹកដល់សុខទុក្ខរបស់កងទ័ព ក៏ដូចជាកងនគរបាលនៅតាមបន្ទាត់ព្រំដែន ហើយបានផ្តល់អំណោយជាពិសេសទឹកបរិសុទ្ធអរុណា ដើម្បីបំពេញការប្រើប្រាស់របស់កងទ័ពនៅក្នុងរដូវក្តៅនេះ៕


















