សហគមន៍ជនជាតិដើមភាគតិច «គ្រឹង» ទំហំ ៦.៨៤១០ហិកតា ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព
21-02-2026 12:05
(រតនគីរី)៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច «គ្រឹង» ក្បាលដីលេខ ០១៧ មានទំហំ ៦.៨៤១០ហិកតា ស្ថិតនៅភូមិអ៉ីន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង៕






