ខេត្តសៀមរាប ជាប់គោលដៅវប្បធម៌ដ៏ល្អបំផុតទី៥ នៅអាស៉ី ឆ្នាំ២០២៦
21-02-2026 12:13
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសារអបអរសាទរខេត្តសៀមរាប ដែលត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតទី៥ នៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីភាពល្បីល្បាញ និងតម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាលើឆាកអន្តរជាតិ។
ការទទួលស្គាល់នេះ ជាភស្តុតាងបង្ហាញថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញ ដែលផ្តល់បទពិសោធន៍ដ៏ល្អឯក និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក៕





