ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជិត ៤០ស្ថាប័ន ធ្វើបេសកកម្មផ្សព្វផ្សាយនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

21-02-2026 19:08

(ព្រះសីហនុ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំអ្នកសារព័ត៌មានជិត ៣៦ស្ថាប័ន សរុបប្រមាណជាង ៧០នាក់ ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី ផ្សព្វផ្សាយនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលស្ថិតនៅខេត្ដព្រះសីហនុ។

ដំណើរបេសកកម្មនេះ លោក ពុយ គា បានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺមានជម្លោះព្រំដែន កម្ពុជា និងថៃ ដោយមានការបារម្ភជាទូទៅ សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស ហើយប្រជាជនបានពហិកាទំនិញ ឬផលិតផលរបស់ថៃ ដែលក្នុងនោះរួមទាំងផលិតផលកសិកម្មផងដែរ៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖