ដំណឹងមរណទុក្ខ! ពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឯកឧត្តម សំ សារិត នឹងធ្វើឡើងពីថ្ងៃទី២៥-២៧កុម្ភៈ ក្រោយសពបញ្ជូនពីកាណាដាមកដល់កម្ពុជា
22-02-2026 11:36
(ភ្នំពេញ)៖ ពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ របស់ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល (ឪពុកបង្កើតលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល) ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ នឹងធ្វើឡើងពីថ្ងៃទី២៥-២៧កុម្ភៈ ឆ្នាំ២០២៦ ក្រោយពីសពរបស់ឯកឧត្តមបានបញ្ជូនពីប្រទេសកាណាដា មកដល់កម្ពុជា។
សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាលបានទទួលមរណភាព(នៅកាណាដា) នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង ២៖៥០នាទីព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តមនឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ២៦៣ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពឯកឧត្តម សំ សារិត នឹងដង្ហែរនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក តាមកម្មវិធីដូចខាងក្រោម៖







