កីឡានិងពលកម្ម មិនត្រូវការគ្រឿងញៀនទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៣៣នាក់
22-02-2026 19:15
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ៣៣នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៨ករណី ឃាត់ខ្លួន១៤នាក់
* ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន៨នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន១១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២០៦ករណី ឃាត់ខ្លួន២៩៨២នាក់ (ស្រី១៨៦នាក់)៕




