* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង តាមបង្រ្កាបយកមកអប់រំ និងធ្វើកិច្ចសន្យា

23-02-2026 13:17

(ស្វាយរៀង)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយ បានសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូចំនួន៥នាក់ និងម៉ូតូចំនួន២គ្រឿង យកមកអធិការដ្ឋានស្រុក ដើម្បីអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះទៀត។

របាយការណ៍របស់នគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ រួមមាន៖

*ទី១៖ ឈ្មោះ អ៊ុំ រស្មីលាភ អាយុ១៦ឆ្នាំ មុខរបរកសិកររស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
*ទី២៖ ឈ្មោះ សំអាត សុរ៉ាឆាត អាយុ១៧ឆ្នាំ មុខរបរសន្តិសុខយាមម៉ូតូរស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
*ទី៣៖ ឈ្មោះ អាត ចំរើន ភេទប្រុស មុខរបរសិស្ស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ កណ្តៀងរាយ ស្រុកស្វាយទាប
*ទី៤៖ ឈ្មោះ ស៊ាន បូរ៉ានិស្ស័យ អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង
*ទី៥៖ ឈ្មោះ យ៉ន រ៉ាយុទ្ធ អាយុ១៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយអប់រំ និងធ្វើកិច្ចសន្យារួចមក ព្រមទំាំងមានលិខិតធានារបស់ឪពុកម្តាយ, នគរបាលស្រុកស្វាយទាប ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក៏បានប្រគល់យុវជនទាំង៥នាក់ ទៅឲ្យឪពុកម្តាយ យកទៅអប់រំបន្ត រីឯម៉ូតូចំនួន២គ្រឿង ត្រូវរក្សាទុកចំនួន៣ខែសិន នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕