លោក សួន សេរីរដ្ឋា៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យពិភពលោកដឹងកាន់តែច្បាស់ថាកម្ពុជា ជាប្រទេសរងគ្រោះ មិនមែនឧក្រិដ្ឋជនអនឡាញ ដូចការចោទប្រកាន់ឡើយ

23-02-2026 13:38

(ភ្នំពេញ)៖ តាមរយៈកិច្ចសម្ភាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយសារព័ត៌មានអន្តរជាតិចំនួន២ រួមមាន Reuter និង Fox News អំពីការខិតខំរបស់កម្ពុជាក្នុងការបង្រ្កាប Online Scams នោះ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់បកស្រាយទៅកាន់អន្តរជាតិថា កម្ពុជា គឺជាប្រទេសរងគ្រោះ មិនមែនជាប្រទេសនៃឧក្រិដ្ឋជន Online Scams ដូចការចោទប្រកាន់ឡើយ។ នេះបើតាមការបញ្ជាក់ពីលោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សាកិច្ចពិភាក្សាបន្តដូចតទៅ៖