លោក សួន សេរីរដ្ឋា៖ របាយការណ៍ពី New York Editorial ជាការផ្ដល់នូវយុត្តិធម៌សម្រាប់កម្ពុជា

23-02-2026 13:43

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាសន្តិភាពកម្ពុជា បានលើកឡើងថា របាយការណ៍ពី New York Editorial ដែលបកអាក្រាតការពិតរបស់ថៃ ដែលបានយកជម្លោះព្រំដែនជាមួយកម្ពុជា ទៅជាសង្រ្គាមខុសច្បាប់មួយដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃ នោះគឺជាការផ្ដល់នូវយត្តិធម៌សម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ខណៈពេលកន្លងមក មិនមានស្ថាប័នអន្តរជាតិណាមួយបាននិយាយចំៗថា ថៃ បានយកបញ្ហាព្រំដែនជាមួយកម្ពុជា ធ្វើជាឧបករណ៍ឃោសនាការបោះឆ្នោត និងដណ្ដើមសន្លឹកឆ្នោតពីប្រជាជនតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សាកិច្ចពិភាក្សាបន្តដូចតទៅ៖