លោក សួន សេរីរដ្ឋា៖ ការបកអាក្រាតថៃ ជាការបង្ហាញឲ្យអន្តរជាតិឃើញថាថៃ មិនគោរពច្បាប់
23-02-2026 13:50
(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរថាតើ ការបកអាក្រាតថៃនៅលើឆាកអន្តរជាតិ អាចធ្វើឲ្យថៃខឹង និងលែងគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពឬទេ? ក្នុងនាមជា ប្រធានក្រុមប្រឹក្សាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ថៃបានរំលោភលោកកិច្ចព្រមព្រៀងបទឈប់បាញ់ និងនិងកិច្ចព្រមព្រៀងសន្តិភាពរួចទៅហើយ តាមរយៈការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ និងនិងកិច្ចព្រមព្រៀងសន្តិភាព ចូលជាធរមាន។ ដូច្នេះការបកអាក្រាតនេះ ជួយធ្វើឲ្យពិភពលោកស្គាល់ពីល្បិចកិចកលរបស់ថៃ កាន់តែច្បាស់ក្នុងការឈ្លានពានទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សាកិច្ចពិភាក្សាបន្តដូចតទៅ៖












