* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ ចុះដកស្រង់បទពិសោធន៍ពីភាពជោគជ័យ និងសម្រស់ធម្មជាតិដ៏មហាសាល នៃតំបន់មេគង្គលើក្នុងខេត្តស្ទឹងត្រែង

23-02-2026 14:23

​(ស្ទឹងត្រែង)៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេសចរណ៍សហគមន៍ឲ្យមាននិរន្តរភាព, លោកបណ្ឌិត ជុក ជំនោរ អគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ នៃក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូអង្គការដៃគូ និងតំណាងសហគមន៍សំខាន់ៗជុំវិញបឹងទន្លេសាប ចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់មេគង្គលើ ក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦។

​ដំណើរទស្សនកិច្ចនេះ បាននាំយកតំណាងសហគមន៍ផាត់សណ្តាយ បឹងពារាំង និងចុងឃ្នាស មកស្វែងយល់ផ្ទាល់ពីគំរូជោគជ័យនៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍បូរីអូរស្វាយ។ លោកបណ្ឌិត ជុក ជំនោរ បានបញ្ជាក់ថា សហគមន៍សម្រស់កោះហាន គឺជា «សហគមន៍ឆ្នើម» ដែលមានការរៀបចំយ៉ាងមានរបៀបរៀបរយ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងខេត្តស្ទឹងត្រែង ដែលសហគមន៍ដទៃគួរដកស្រង់ បទពិសោធន៍យកទៅអនុវត្តតាម។

​សម្រស់ធម្មជាតិដ៏វិសេសវិសាលនៃ «សម្រស់កោះហាន» គឺជាចំណុចស្នូលដែលទាក់ទាញភ្នែកគណៈប្រតិភូគ្រប់រូប។ ទីនេះប្រៀបដូចជាឋានសួគ៌លាក់ខ្លួនកណ្ដាលដងទន្លេមេគង្គលើ ដែលសម្បូរទៅដោយព្រៃលិចទឹកដ៏អស្ចារ្យ មានដើមរាំង និងដើមជ្រៃដុះតម្រៀបគ្នាជារាងប្លែកៗលើផ្ទៃទឹកថ្លាឈ្វង់។

នៅរដូវទឹកស្រក ភ្ញៀវទេសចរអាចគយគន់ ឆ្នេរខ្សាច់សក្បុសកណ្ដាលទន្លេ បោះតង់សម្រាកកាយ ជិះទូកកាយ៉ាក់កាត់តាមព្រៃលិចទឹក និងទស្សនាថ្ងៃលិចដ៏ស្រស់ត្រកាលដែលជះពន្លឺពណ៌មាស កាត់ផ្ទៃទឹកទន្លេមេគង្គយ៉ាងរ៉ូមែនទិក។

​លោកស្រី ប៊ុន សុំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានបង្ហាញនូវក្តីរំភើប និងភាពកក់ក្តៅចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។

លោកស្រីបានបញ្ជាក់ថា «ភាពរីកចម្រើន និងភាពល្បីល្បាញរបស់សហគមន៍នាពេលបច្ចុប្បន្ន គឺកើតចេញពីការជ្រោមជ្រែងយ៉ាងសកម្មពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងអង្គការដៃគូនានា»។ លោកស្រីប្តេជ្ញានឹងបន្តពង្រឹង បដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនកុះករ៕