ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ (Video inside)
23-02-2026 21:19
(បន្ទាយមានជ័យ)៖ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។
សូមបញ្ជាក់ថា កងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕




