នារីជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារក្លឹបកម្សាន្ដ ពេជ្រលើមេឃ នៅខណ្ឌចំការមន បណ្ដាលឲ្យស្លាប់ភ្លាមៗ

23-02-2026 21:36

(ភ្នំពេញ)៖ នារីជនជាតិចិនម្នាក់បាន​ធ្លាក់​ ពីលើអាគារ​ក្លឹប​កម្សាន្ដ «ពេជ្រលើមេឃ» បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត​ នៅមិនទាន់ដឹងមូលហេតុ​។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ​មូលដ្ឋាន សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីពិនិត្យ និងធ្វេីកោសល្យវិច្ច័យលេីសាកសព៕