កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣៦នាក់បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣៦នាក់
23-02-2026 22:14
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ៣៦នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១១ករណី ឃាត់ខ្លួន១៧នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១៣នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៤នាក់
* ចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២២៤ករណី ឃាត់ខ្លួន៣០១៨នាក់ (ស្រី១៨៧នាក់)៕




