* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

26-02-2026 08:52

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» នារសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់, លើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។

កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់សកម្មភាពសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា, ការបណ្តុះបណ្តាលគ្រូបង្គោល, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រពីរ និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរ, ការចុះកម្មសិក្សា និងការងារ, ការស្រាវជ្រាវ និងការប្រកួតប្រជែង, ការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ដែលជាយន្តការថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកផលិតប្រកបដោយភាពឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូត ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាទំនើបសម្រាប់យុវជនកកម្ពុជា។

ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huibo Robotics ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោម «ក្រុមហ៊ុនមនុស្សយន្តកំពូលទាំង១០របស់ប្រទេសចិន» នេះ លោករដ្ឋមន្រ្តីបានសម្តែងការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល៕