* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការនគរបាលរាជធានីភ្នំពេញ​ ព្រមានឲ្យក្រុមជនល្មើសពាក់ព័ន្ធ Online Scams ត្រូវបញ្ឈប់ជាបន្ទាន់, ភ្នំពេញមិនមែនជាធុងសំរាមសម្រាប់ក្រុមខិលខូចរត់មកជ្រកកោនឡើយ ខណៈកម្លាំងនគរបាលកំពុងបន្តស្រាវជ្រាវ ឈានដល់ការបង្ក្រាបឲ្យអស់ពីមូលដ្ឋាន

26-02-2026 15:32

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានព្រមានឲ្យក្រុមជនល្មើសទាំងឡាយពាក់ព័ន្ធ និងកំពុងលួចប្រព្រឹត្តបទល្មើស Online Scams ត្រូវបញ្ឈប់ ជាបន្ទាន់ ខណៈកម្លាំងនគរបាលរប​ស់លោក សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ កំពុងបន្តស្រាវជ្រាវរាល់ ហើយឈានដល់ការបង្ក្រាបឲ្យអស់ពីមូលដ្ឋានតាមបទបញ្ជាដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាល។

ការព្រមាននេះ ក្រោយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រតិបត្តិការបង្រ្កាប នៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលក្រុមជនល្មើសទាំងនេះនៅបន្តលួចលាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ភ្នំពេញមិនមែនជាធុងសំរាមសម្រាប់ក្រុមខិលខូចរត់មកជ្រកកោន សម្រាប់ប្រព្រឹត្តបទល្មើសទាំងនេះហើយ ដូច្នេះសូមបញ្ឈប់ជាបន្ទាន់។

ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា «សូមឲ្យក្រុមជនល្មើសបញ្ឈប់ភ្លាម ដែលលួចបើកក្នុងរាជរាជធានីភ្នំពេញ ពីព្រោះអាជ្ញាធរខណ្ឌទាំង១៤ និង ខាងកម្លាំងជំនាញរបស់ស្នងការដ្ឋាន បាននិងកំពុងបន្តស៊ើបអង្កេតស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាប មិនឲ្យក្រុមល្មើសនៅសុខស្រួល និងអាចប្រព្រឹត្តបទល្មើសទាំងនេះបានទៀតឡើយ»។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅខណ្ឌសែនសុខ កម្លាំងនគរបាលបានឃាត់មនុស្សប្រុសស្រីទាំង២១នាក់ មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ និងនេប៉ាល់ចំនួន២នាក់។ ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ក៏បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះនឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសប្តេជ្ញាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦, លោក ឃួង ស្រេង បញ្ជាក់ច្បាស់ៗថា តាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរ និងសមត្ថកិច្ចត្រូវតែប្រយុទ្ធប្រឆាំង និងបោសសម្អាតឲ្យអស់នូវបទល្មើស ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ព្រោះប្រទេសកម្ពុជា ទទួលយកតែសេដ្ឋកិច្ចពណ៌ស មិនមែនប្រផេះ ឬខ្មៅទេ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ មានជនបរទេសជាង៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams និងបានបញ្ជូនទៅប្រទេសដើមកំណើត។

នៅក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា គ្មាន អំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ» ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈការបង្ការទប់ស្កាត់ និងការចុះបង្ក្រាបបោកសម្អាត Scams​ Online មកដល់ម៉ោងនេះ យើងមានប្រមាណជាង២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្ដពីកម្ពុជា និងប្រមាណជាង៣ម៉ឺននាក់ ត្រូវបណ្ដេញចេញ ចាប់បញ្ជូនទៅប្រទេសដើមកំណើតវិញ»៕