ក្រុមហ៊ុនជម្រះបញ្ជី ចេញសេចក្តីជូនដំណឹងដល់ម្ចាស់បំណុល «គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ម៉ូប៊ីលីធី ហ្វាយនែន» ឱ្យផ្តល់ឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត រយៈពេល៤សប្តាហ៍

28-02-2026 16:03

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេម អឺខោនធីង និង ថាក់សឺវីស ឯ.ក ដែលទទួលសិទ្ធិពីធនាគារជាតិ ក្នុងការជម្រះបញ្ជី គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ម៉ូប៊ីលីធី ហ្វាយនែន (ខេមបូឌា) ម.ក បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់បំណុលទាំងអស់របស់ គ្រឹះស្ថានខាងលើ ដើម្បីផ្តល់ជូននូវឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិតស្តីអំពីសិទ្ធិរបស់ភាគីម្ចាស់បំណុល ឬការតវ៉ាអំពីព័ត៌មានរបស់ភាគីម្ចាស់បំណុល ឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) មកឱ្យអ្នកជម្រះបញ្ជីក្នុងរយះពេល៤សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី ជាក់ស្តែ ងម្ចាស់បំណុល ត្រូវអញ្ជើញមកផ្ទាល់ខ្លួន ឬតាមរយៈមេធាវី ដើម្បីបង្ហាញភស្តុតាង ឬការទាមទារ នៅក្នុងចន្លោះពេល និងទីកន្លែងរបស់អ្នកជម្រះបញ្ជីដូចមានចែងក្នុងលិខិតជូនដំណឹង។

ការចុះឈ្មោះពាក់ព័ន្ធទៅនឹងការជម្រះបញ្ជីរបស់ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ម៉ូប៊ីលីធី ហ្វាយនែន (ខេម បូឌា) ម.ក មហាជនទទួលខុសត្រូវមានកម្រិត មានប្រសិទ្ធភាពក្នុងរយៈពេល 4សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទនៃការចេញសេចក្តីជូនដំណឹងនេះតទៅ ក្នុងករណីផុតកាលកំណត់ចុះឈ្មោះ ម្ចាស់បំណុល ពុំអាចទាមទារចំណែកនៃ សំណងណាមួយបានឡើយ។

សូមបញ្ជាក់ថា ធានាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន ខេមអឺខោនធីង & ថាកសឺវីស ឯ.ក ជាអ្នកជម្រះបញ្ជី គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ម៉ូប៊ីលីធី ហ្វាយនែន (ខេមបូឌា) ម.ក មហាជន ទទួលខុសត្រូវមានកម្រិត ដើម្បីធ្វើការបែងចែកទ្រព្យសកម្មដែលនៅសល់ និងទូទាត់បំណុលរបស់គ្រឹះស្ថាន៕