* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត

28-02-2026 16:15

(សៀមរាប)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មរ៉ែ ដែលធ្វើការជីកកកាយយករ៉ែដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ នឹងត្រូវទទួលទោសតាមច្បាប់កំណត់ជាធរមាន ដោយគ្មានករណីលើកលែងឡើយ។

ថ្លែងយ៉ាងដូច្នេះរបស់លោក ឌី រ៉ាដូ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកបានបន្តថា សម្រាប់ម្ចាស់ជីវកម្មរ៉ែដែលមានអាជ្ញាបណ្ណចល័តហើយ មិនមែនមានន័យថា ពួកគាត់សុទ្ធតែមានសិទ្ធិជីកកកាយតាមសេរីភាពនោះទេ ក៏ត្រូវសុំអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់ថា ដីជីកយករ៉ែទាំងនោះ មិនប៉ះពាល់ដល់ដីរដ្ឋ និងទួលបុរាណ ឬតំបន់បេតិកភណ្ឌ និងតំបន់កសិកម្មផ្សេងៗ ដោយច្បាប់បានកំណត់យ៉ាងច្បាស់ហើយថា អាជ្ញាបណ្ណចល័ត គឺអាចជីកកាយបានតែដីឯកជនតែប៉ុណ្ណោះ ហើយមុននឹងបញ្ជាឲ្យជីកកាយម្ចាស់អាជីវកម្មរ៉ែ ត្រូវតែមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានជាមុន។

លោកបញ្ជាក់ថា សម្រាប់ម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណចល័តហើយ ទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានហើយ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដោយការប្រើប្រាស់អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកយកអាចម៍ដី រណ្ដៅដីចល័ត ត្រូវអនុវត្តឲ្យត្រូវតាមលក្ខខណ្ឌ ដែលអនុញ្ញាតឲ្យជីលើក្រឡាដីមិនលើសពី០.៥ហិកតា។

ជាពិសេសជម្រៅមិនលើសពី៣ម៉ែត្រ ឬប្រតិបត្តិការយកអាចម៍ដីដែលមានក្រឡាផ្ទៃដូចមុនលើស១ហិកតា និងជម្រៅមិនលើសពី១ម៉ែត្រ ហើយម្ចាស់អាជីវកម្មមុននឹងធ្វើអាជីវកម្ម ក៏ត្រូវមានកិច្ចសន្យាការពារបរិស្ថានផងដែរ។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់រដ្ឋបាលក្រុងស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងតាមដានលើកិច្ចការនេះឲ្យបានម្មត់ចត់ និងម៉ឺងម៉ាត់ ព្រមទាំងចាត់វិធានការ ឲ្យបានទាន់ពេលវេលា ក្នុងករណីរកឃើញការជីកកាយយកអាចម៍ដីដោយខុសច្បាប់៕