អភិបាលខេត្តកណ្ដាល ចាត់អភិបាលក្រុងអរិយក្សត្រ នាំអំណោយជូនគ្រួសារសពប្ដីប្រពន្ធ ដែលត្រូវឡានដឹកដីបុកស្លាប់

28-02-2026 16:18

(កណ្ដាល)៖ លោក គួច ចំរេីន អភិបាលខេត្តកណ្តាល បានចាត់ឲ្យលោក ចាន់ តារា អភិបាលក្រុង រួមជាមួយអភិបាលរងក្រុង និងសហការី បានចូលរួមរំលែកទុក្ខ នាំយកថវិកាផ្ទាល់ រួមជាមួយអំណោយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងអរិយក្សត្រ និងថវិកា ជូនដល់ក្រុមគ្រួសារនៃសពឈ្មោះ រុំ ជីវន្ត (ប្តី) និងប្រពន្ធឈ្មោះ តូច ស្រីល័ង ដែលរងគ្រោះដោយសាររថយន្ដដឹកដីបុកស្លាប់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងស្ថិតនៅភូមិសាស្រ្ត 7NG សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តៃកុងឡានដែលបានបុកគេស្លាប់ បានរត់គេចខ្លួន ហើយសពទាំងពីរតម្កល់នៅគេហដ្ឋានសព ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕