រដ្ឋមន្រ្តីការងារ៖ បើជួបពលករកំពុងស្វែងរកការងារធ្វើ សូមកុំថតបង្ហោះដាក់ហ្វេសប៊ុក តែទាក់ទងមកលេខ ១២៩៧ របស់ក្រសួង ដើម្បីផ្តល់ការងារដល់គាត់ នេះទើបហៅថា «ធ្វើបុណ្យ»
28-02-2026 17:06
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជាទាំងអស់ នៅពេលដែលឃើញពលករណាម្នាក់ដែលត្រឡប់ពីប្រទេសថៃ ហើយកំពុងស្វែងរកការងារ សូមមេត្តាកុំថតបង្ហោះ ដោយធ្វើការទំនាក់ទំនងមកក្រសួងតាមលេខ ១២៩៧ ដើម្បីឱ្យក្រសួងស្វែងរកការងារជូនពួកគាត់ ដែលនេះទើបហៅថា «ធ្វើបុណ្យ» ពិតប្រាកដ។
លោក ហេង សួរ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមស្តាប់ប្រសាសន៍របស់ លោករដ្ឋមន្រ្តីដូចតទៅ៖














