ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ លើកទិសដៅការងារបន្តឆ្នាំ២០២៦ និងប្រកាសសេចក្តីសម្រេចតួនាទីភារកិច្ច

28-02-2026 17:34

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ព្រមទាំងប្រកាសចាត់តាំងសេចក្តីសម្រេចតួនាទីភារកិច្ច ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររសមាជិកសមាជិការ ក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានកំពត។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ែន ប្រុស អនុប្រធានក្រុការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ប្រធានអនុប្រធានផ្នែកនីមួយៗ សមាជិកសមាជិកាក្រុមការងារចលនាកសាសមាជិកបក្សមូលដ្ឋានខេត្តកំពតជាច្រើនផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិត ហ៊ុន សុខា ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងក្រុមការងារចលនាកសាងសាមាជិកបក្សចុះមូលដ្ឋានខេត្តកំពតទទួលបន្ទុកតាមផ្នែកនីមួយៗរួមមាន៖ រៀបចំផែនការនិងគោលនយោបាយ, បែងចែកភារកិច្ចទទួលបន្ទុកការងារប្រចាំស្រុកនីមួយៗ ពិធីការទួលផែនការសាធារណៈ និងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ល។ ដោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការ និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារជាអតិបរមា។

បន្ថែមពីនេះទៀត លោកបណ្ឌិតក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការដែលកំពុងបម្រើការងារនៅមូលដ្ឋានខេត្តកំពត ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាល និងត្រូវខិតខំបន្តនិរន្តភាពការងារតាមវិស័យ ខណៈពេលដែលស្ថានភាពប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលកំពុងធ្វើសមរភូមិយោធា, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់ និងសមរភូមិព័ត៌មាន យ៉ាងស្វិតស្វាញ និងសូមឱ្យប្អូនទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះ ត្រូវគោរពនូវបទបញ្ជាលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិត ហ៊ុន សុខា ក៏បានអញ្ជើញឡើងប្រគល់ជូននូវសេចក្តីសម្រេចចាត់តាំងក្រុមការងារនីមួយៗជូនសមាជិកសមាជិការក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពតក្នុងថ្ងៃនោះផងដែរ៕