កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ​៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៨៩នាក់

28-02-2026 19:35

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ក​រណី ឃាត់ខ្លួនជនសង្ស័យ៨៩នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក១៤ករណី ឃាត់ខ្លួន៣៦នាក់
* ⁠ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន២៦នាក់
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន២៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៣៥៥ករណី ឃាត់ខ្លួន៣៣៨៦នាក់ (ស្រី២២៤នាក់)៕