មន្ត្រីជាស្ត្រីនៃរដ្ឋបាលខណ្ឌសែនសុខ ធ្វេីដំណេីរកម្សាន្ដនៅខេត្តព្រះសីហនុ ដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា
28-02-2026 23:30
(ភ្នំពែញ)៖ ទទួលបានការអនុញ្ញាត គាំទ្រ ក៏ដូចជាការផ្ដល់ការលើកទឹកចិត្តពីលោក ចេង មុនីរ៉ា អភិបាល អភិបាលខណ្ឌសែនសុខ នៅវេលាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមមន្ត្រីជាស្រ្តី នៃរដ្ឋបាលបានធ្វេីដំណេីរកម្សាន្ដនៅខេត្តព្រះសីហនុ តារារះនាទិសនិរតី អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។
ប្រធានក្រមប្រឹក្សាខណ្ឌ សែនសុខ សមាជិកាក្រមប្រឹក្សាខណ្ឌ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រី បានជម្រាបឱ្យដឹងថា មន្ត្រីគ្រប់ថ្នាក់ដែលជាស្ត្រី របស់រដ្ឋបាលខណ្ឌសែនសុខបានធ្វើដំណើរកម្សាន្ដ ក្នុងឱកាសនេះគឺក្នុងគោលបំណងចូលរួមអបអរសាទរការប្រារព្ធទិវាអន្តរជាតិ៨ មីនា ហើយក៏ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីជាស្ត្រីរបស់យើងគ្រប់រូបដែលបានខិតខំបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋរយៈពេលមួយឆ្នាំកន្លងមក ហើយប្រធានបទឆ្នាំនេះពិតជាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ចំពោះស្ត្រីដែលបានខិតខំចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសជាតិក៏ដូចជារក្សាសុភមង្គលក្នុងគ្រួសារ។
មន្ត្រីរាជការជាស្ត្រីទាំងអស់របស់រដ្ឋបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់រូប និងសូមបួងសួងឱ្យរាជការដែលជាស្ត្រីទាំងអស់មានសុខភាពល្អ បន្តបានការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕









