* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នរគរបាលបង្រ្កាបបានជនសង្ស័យ ១នាក់ ក្នុងចំណោមបក្ខពួក ២នាក់ទៀត ដែលបានវាយប្លន់យកទូរស័ព្ទដៃ ជនរងគ្រោះ នៅសង្កាត់ស្រះចក

01-03-2026 13:43

(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះ ចកសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្ខពួក ០២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​(យកដុំថ្មវាយជនរងគ្រោៈបណ្តាលឲ្យបែកក្បាលរួចយកទូរស័ព្ទ)​ ផ្តេីមចេញពីទំនាស់ពាក្យសម្តី​ កាលពីវេលាម៉ោង០៣៖ ៤០នាទីយប់ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វារ ភូមិ១៦ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍នេះបង្កឡេីងដោយជនសង្ស័យចំនួន០២នាក់​មានទំនាស់ពាក្យសម្តីគ្នា​ រហូតបង្កជាអំពេីហឹង្សា​លេីជនរងគ្រោះឈ្មោះ សួន ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ​ បន្ទាប់ពីធ្វេីសកម្មភាពរួចក៏បានយកទូរស័ព្ទជនរងគ្រោះទៅបាត់ថែមទៀតផង​ ។

ក្រោយពីទទួលពត៌មាននេៈភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ និងបន្តដាក់ចេញវិធានការណ៍ស្រាវជ្រាវរហូតដល់វេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃដដែល​ ក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ​ និងធ្វេីការបង្ក្រាបឃាត់ខ្លួនបានចំនួន០១នាក់​ ឈ្មោះពៅ ដារ៉ា អាយុ ៣៨ឆ្នាំ គ្មានមុខរបរប និងស្នាក់នៅមិនពិតប្រាកដ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចកំពុងបន្តធ្វេីការស្រាវជ្រាវស្វែងរកបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់បន្ត៕