កម្ពុជា បន្ដបណ្ដេញជនបរទេសចំនួន១,៥០១នាក់ ចេញ​ពី​ប្រទេសក្រោយប្រព្រឹត្តអំពើល្មើសច្បាប់

01-03-2026 18:20

(ភ្នំពេញ)៖ នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​របស់លោកអភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ១,៥០១នាក់ (ស្រី១៦២នាក់)។

ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយបង្ក្រាបបានបន្ទាប់ពីប្រព្រឹត្តអំពើល្មើសច្បាប់នោះ មាន២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ៕