* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង Online Scam ក្នុងអាគារសភាពាណិជ្ជកម្ម ឆុងឈីង នៅខណ្ឌចំការមន រឹបអូសវត្ថុតាងបម្រើសកម្មភាពប្រព្រឹត្តបទល្មើស និងគ្រឿងញៀនមួយចំនួនធំ

02-03-2026 09:55

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ និងឈានដល់ការបង្ក្រាប រឹបអូសវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scam ព្រមទាំងគ្រឿងញៀនណមួយចំនួនធំ។

ប្រតិបត្តិការនេះដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញមានសារធាតុញៀនមួយចំនួន និងមានកុំព្យូទ័រមួយចំនួនសង្ស័យ រួមមាន៖

*កុំព្យូទ័រ ALL IN ONE ចំនួន៤៤គ្រឿង
*Monitor ចំនួន៣៤គ្រឿង
*CPU ចំនួន២៧គ្រឿង
*Laptop ចំនួន៣គ្រឿង។

តាមការត្រួតពិនិត្យរប់សការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាលើកុំព្យូទ័រ បានសន្និដ្ឋានថា សម្ភារទាំងនោះប្រើប្រាស់ដើម្បីប្រព្រឹត្តល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់។

ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញនូវសារធាតុញៀនមួយចំនួនធំទៀតផងដែរ រួមមាន៖
ជាន់ទី២ និងជាន់ទី៤៖

*ម្សៅម៉ដ្ឋពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ទឹកសមុទ្រ អក្សរ Porsche ចំនួន៨៩០កញ្ចប់
*ម្សៅម៉ដ្ឋពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌លឿង អក្សរ Porsche ចំនួន៣៨០កញ្ចប់
*ម្សៅស្អិតពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ខៀវ អក្សរ ចិន ចំនួន២៣០កញ្ចប់
*ម្សៅម៉ដ្ឋពណ៌កាហ្វេ ដាក់កញ្ចប់កាហ្វេពណ៌ខ្មៅ ចំនួន៨៩កញ្ចប់
*ម្សៅស្អិតពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ចម្រុះអក្សរចិន ចំនួន២៦៦កញ្ចប់
*សារធាតុរាវពណ៌ត្នោតដាក់ក្នុងដបពណ៌ក្រហមរូបសេះ Ferrari ចំនួន២៦០កញ្ចប់
*ម្សៅម៉ដ្ឋពណ៌ផ្កាឈូក ដាក់ក្នុងប្រអប់អក្សរ Doublemint ចំនួន១០២៥ប្រអប់
*បារីអេឡិចត្រូនិច អក្សរ BINGE ចំនួន៧០ប្រអប់ ស្មើ៤២០ដើម
*ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់ធំ
*ម្សៅស្អិតពណ៌ទឹកដោះគោ ដាក់ក្នុងកូនដបពណ៌ស ចំនួន១០០ដប
*អាវុធខ្លីមួយដើមគ្មានលេខ បង់១ និងគ្រាប់ចំនួន៥គ្រាប់
*ម្សៅម៉ដ្ឋពណ៌ស ចំនួន១៩កញ្ចប់
*ម្សៅម៉ដ្ឋពណ៌ស ដាក់ក្នុងកំប៉ុងពណ៌ផ្កាឈូក ចំនួន៥កំប៉ុង។

បច្ចុប្បន្នសម្ភារដែល​ពាក់ព័ន្ធត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសារធាតុញៀនត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន៕