* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគារមណ្ឌលសុខភាពថ្មីមួយទៀតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ដើម្បីបង្ខិតសេវាថែទាំសុខភាពឱ្យកាន់តែជិតប្រជាពលរដ្ឋ

02-03-2026 10:08

(ស្ទឹងត្រែង)៖ អគារមណ្ឌលសុខភាពស្តៅ ដែលជាសមិទ្ធផលថ្មីស្រឡាងថ្មីមួយបន្ថែមទៀត ស្ថិតនៅក្នុងភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបង្ខិតសេវាថែទាំសុខភាពឱ្យកាន់តែជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងនាថ្ងៃ១ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរចំពោះអគារថ្មីដែលមានចំនួន ១ខ្នង បែងចែកជា ៩បន្ទប់ បំពាក់ដោយបរិក្ខារពេទ្យចាំបាច់សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាច់ស្រយាលមួយនេះ។

ថ្លែងក្នុងឱកាសនោះ លោក សរ សុពុត្រា បានសង្កត់ធ្ងន់យ៉ាងច្បាស់ពីសារៈសំខាន់មិនអាចខ្វះបាននៃវិស័យសុខាភិបាល ដែលជាសរសរស្ដម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងសង្គម និងបានបញ្ជាក់ថា ការសម្រេចបាននូវអគារមណ្ឌលសុខភាពថ្មីនេះ គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង។

ក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងនោះការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល គឺជាគោលដៅយុទ្ធសាស្ត្រ ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព យុត្តិធម៌ និងប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានបន្តទៀតថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមកដល់ទីជនបទបែបនេះ គឺមានគោលបំណងសំខាន់បំផុតក្នុងការ បង្ខិតសេវាសាធារណៈឱ្យកៀកនឹងខ្នងផ្ទះប្រជាពលរដ្ឋ។ កាលពីមុនប្រជាពលរដ្ឋក្នុងឃុំស្តៅ ប្រហែលជាត្រូវចំណាយពេលវេលាយូរ និងធ្វើដំណើរឆ្ងាយដើម្បីទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យខេត្ត ប៉ុន្តែចាប់ពីពេលនេះតទៅ មណ្ឌលសុខភាពថ្មីនេះនឹងក្លាយជាកន្លែងផ្ដល់សេវាពិនិត្យ ព្យាបាល និងផ្តល់ប្រឹក្សាសុខភាពទូទៅ ទាំងសេវាសម្ភព ការចាក់ថ្នាំបង្ការដល់កុមារ និងការសង្គ្រោះបឋម បានយ៉ាងទាន់ពេលវេលា ដែលជួយកាត់បន្ថយទាំងការចំណាយ និងហានិភ័យផ្សេងៗក្នុងពេលធ្វើដំណើរ។ ការណ៍នេះមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សបានទាន់ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារនីមួយៗតាមរយៈសុខភាពល្អមាំមួនផងដែរ។

លោក សរ សុពុត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តផ្ដល់នូវជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបានជំរុញឱ្យបងប្អូនទាំងអស់គ្នា រក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រួមគ្នាថែរក្សាសមិទ្ធផលមណ្ឌលសុខភាពនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងការអភិវឌ្ឍដែលមិនឈប់ឈរនេះ។

លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានការយោគយល់ និងសហការជិតស្និទ្ធជាមួយគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាស្ថាបនាវិស័យសុខាភិបាលនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំថែមទៀត សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមម្លប់នៃសន្តិភាព៕