* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមទេសចរណ៍កម្ពុជា សហការជាមួយអង្គការគាំពារធនធានសមុទ្រ ជំរុញបណ្តុះបណ្តាលសហគមន៍ និងអភិរក្សធនធានធម្មជាតិ

02-03-2026 10:21

(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការគាំពារធនធានសមុទ្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញគម្រោងបណ្តុះបណ្តាលសហគមន៍មូលដ្ឋាន សំដៅលើការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយស្ថាបនិកអង្គការគាំពារធនធានសមុទ្រស្តីពី កិច្ចសហប្រតិបត្តិការ និងគម្រោងបណ្តុះបណ្តាលសហគមមូលដ្ឋាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងអំពីសារៈសំខាន់នៃការទាញយកអត្ថប្រយោជន៍ពីធនធានធម្មជាតិដែលមានស្រាប់ ដោយភ្ជាប់ជាមួយការបណ្តុះបណ្តាលសេវាកម្មបដិសណ្ឋារកិច្ចឲ្យមានគុណភាព និងស្តង់ដារ។ លោកស្រីបានស្នើឲ្យជ្រើសរើសសហគមន៍មួយជាគម្រោងសាកល្បង ដើម្បីអនុវត្តជាគំរូ មុនពង្រីកទៅតំបន់ផ្សេងៗទៀត។

ដោយឡែកក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនឹងផ្តោតលើ ៦ ចំណុចសំខាន់ៗ រួមមាន៖

ទី១៖ ការការពារឆ្នេរ និងបរិស្ថានសមុទ្រ
ទី២៖ ការជួយលើការនេសាទឲ្យបានត្រឹមត្រូវ និងចីរភាព
ទី៣៖ ការរក្សាទុក និងគ្រប់គ្រងកាបូន
ទី៤៖ ការអភិរក្សជីវចម្រុះ
ទី៥៖ ការអភិរក្ស និងស្តារដើមកោងកាង
ទី៦៖ ការជួយជ្រោមជ្រែង និងពង្រឹងសហគមន៍ទេសចរណ៍។

លោកស្រីបន្តថា វគ្គបណ្តុះបណ្តាលនៅតាមសហគមន៍ នឹងផ្តោតលើជំនាញបដិសណ្ឋារកិច្ច ការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ការទាញយកអត្ថប្រយោជន៍ពីភ្ញៀវទេសចរ និងការបង្កើតតម្លៃបន្ថែមពីធនធានធម្មជាតិ និងរុក្ខជាតិជុំវិញភូមិ។ លើសពីនេះ សហគមន៍នឹងត្រូវណែនាំអំពី ការរៀបចំផ្ទះស្នាក់នៅ និងភោជនីយដ្ឋានឲ្យមានអត្តសញ្ញាណ និងអាចបង្កើតជាសាច់រឿង ឬប្រវត្តិនិទាន ដើម្បីទាក់ទាញ និងផ្តល់បទពិសោធន៍ពិសេសដល់ភ្ញៀវទេសចរ។

កិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូលសហគមន៍ ការពារធនធានធម្មជាតិ និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា៕