* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និស្សិតបណ្ឌិតរាជបណ្ឌិត្យសភាកម្ពុជាមួយក្រុម បង្កើតសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា

02-03-2026 11:32

(ភ្នំពេញ)៖ និស្សិតបណ្ឌិតរាជបណ្ឌិត្យសភាកម្ពុជាមួយក្រុម បានផ្តួចផ្តើមគំនិតបង្កើតសមាគមមួយ ដោយដាក់ឈ្មោះជាបឋមថា «សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា» ដែលមានទីស្នាក់ការនៅរាជបណ្ឌិត្យសភាកម្ពុជា។

ជាក់ស្តែង ដើម្បីឲ្យស្របតាមច្បាប់ស្តីពីការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានបើកមហាសន្និបាតវិសាមញ្ញ លើកទី១ នៅអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសមាគមរួចរាល់។

លោក សែមស័ក្ដិ សិនា បេក្ខជនប្រធានក្រុមប្រឹក្សាភិបាលសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា អាណត្តិទី១ បានឲ្យដឹងថា សមាគមនេះមានគោលបំណងដើម្បីប្រមូលផ្តុំមិត្ត និស្សិត បញ្ញវន្តគ្រប់ជំនាន់ គ្រប់ជំនាញ ដែលបានសិក្សា និងកំពុងសិក្សានៅគ្រឹះស្ថានអប់រំកម្រិតឧត្តម ឲ្យមានទំនាក់ទំនងល្អ ឯកភាពគ្នា និងរឹតចំណងមិត្តភាព តាមរយៈការចូលរួមសកម្មភាពសង្គមនានា ឬចូលរួមរៀបចំវគ្គបណ្តុះបណ្តាល និង/ឬបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

បើតាមលោក សែមស័ក្ដិ សិនា សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា មានគោលដៅដូចខាងក្រោម៖

*រឹតចំណងសាមគ្គីរវាងមិត្ត និស្សិត បញ្ញវន្ត និងភាគីពាក់ព័ន្ធ
*ពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងក្នុងចំណោមសមាជិក និងសង្គម
*ចូលរួមវិភាគទានដោយស្ម័គ្រចិត្ត បម្រើជាប្រយោជន៍ដ៏ប្រសើរបំផុតដល់សង្គម
*បង្កើតកម្មវិធីនានា ដើម្បីអប់រំ បណ្តុះមនសិការ ផ្នត់គំនិត តម្រង់ទិស និងចែករំលែកឧត្តមានុវត្តន៍
*បង្កើតសកម្មភាព គម្រោង និងកម្មវិធីនានា ដូចជាកីឡា និងវប្បធម៌
*សហការជាមួយបណ្តាសមាគម សហគមន៍ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស
*ជួយដល់សិស្ស-និស្សិតក្រីក្រខ្វះខាតលទ្ធភាពតាមរយៈបណ្តាញសមាគម
*បង្កើតក្លឹបសិក្សា កម្មវិធីសិក្សាបំប៉នបន្ថែម វេទិកាចែករំលែកបទពិសោធន៍ ផ្តល់ធាតុចូលនានា គំនិតយោបល់ ការតម្រង់ទិស និងការលើកទឹកចិត្តដល់មិត្តនិស្សិត ក្រោមរូបភាពមិត្តជួយមិត្ត ដើម្បីជួយជំរុញនិស្សិតដែលកំពុងសិក្សាឱ្យបញ្ចប់ការសិក្សាប្រកបដោយគុណវុឌ្ឍ និងឧត្តមភាព
*ចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គម ការងារសហគមន៍
*ចូលរួមក្នុងវេទិកាសាធារណៈជាតិ និងអន្តរជាតិនានា ក្នុងនាមជាអ្នកឯករាជ្យ
*លើកកម្ពស់តម្លៃស្ត្រី សមភាពយេនឌ័រ និងបំបាត់ការរើសអើងភេទ ពណ៌សម្បុរ និងឋានៈសង្គម
*ផ្តល់ឱកាសការងារដល់សមាជិក តាមរយៈបណ្តាញសមាជិក។

លោក មាស រស្មី បេក្ខជនអគ្គលេខាធិការ សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា អាណត្តិទី១ បានរៀបរាប់ពីសាវតារសង្ខេបការបង្កើតសមាគមថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃដែលបេក្ខជនប្រធានសមាគម និងបេក្ខជនអគ្គលេខាធិការ ជួបលោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្នើសុំគោលការណ៍ណែនាំ និងបើកសមាគមនិស្សិត។ លោកបណ្ឌិត្យសភាចារ្យ ក៏បានគាំទ្រជាគោលការណ៍។

លោក មាស រស្មី បានឲ្យដឹងទៀតថា ក្រោយពីបានគោលការណ៍ភ្លាម ក្រុមការងារបានចូលរួមជាមួយសប្បុរសជននានា ធ្វើសកម្មភាពការងារមនុស្សធម៌ក្នុងសង្គម តាមរយៈការបរិច្ចាគថវិកា និងធនធាន ដល់វីរកងទ័ព និងគ្រួសារដែលខ្វះខាត ចូលខ្ទង់រយលានរៀល។ ក្រុមការងាររបស់សមាគម ក៏បានធ្វើចូលរួមរៀបចំបាថកថាសាធារណៈ នៅតាមបណ្តាខេត្តមួយចំនួន និងធ្វើជាវាគ្មិននៅក្រៅប្រទេសផងដែរ។

ជាពិសេសនោះ ក្រុមការងារសមាគម ដឹកនាំដោយលោក សែម ស័ក្តិសិនា ក្នុងនាមជានិស្សិតបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្កើតចលនាប្រមូលហត្ថលេខា នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីដាក់ញត្តិទៅស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងគោលបំណងសុំអន្តរាគមន៍ឱ្យមានការដោះលែងទាហានកម្ពុជាទាំង ១៨រូប និងបង្ហាញគោលជំហរប្រឆាំងសង្រ្គាមឆ្លៀនពានរបស់សៀមមកលើកម្ពុជា នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ ក្រៅពីការប្រមូលហត្ថលេខានៅរាជបណ្ឌិត្យសភាកម្ពុជា សកម្មភាពនេះក៏បានធ្វើឡើងនៅ ២ទីតាំងទៀត ដោយនៅខេត្តបាត់ដំបង ដឹកនាំដោយលោក ង៉ុយ ឈាន់ និងខេត្តកំពត ដឹកនាំដោយ លោក អ៉ឹម ច័ន្ទសោធន និស្សិតបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ។

បន្ថែមលើនេះ លោកបណ្ឌិត យង់ ពៅ ទីប្រឹក្សាសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា ក្នុងឱកាសចូលរួមបើកមហាសន្និបាតវិសាមញ្ញ លើកទី១ បានអបអរសាទរយ៉ាងខ្លាំង។ លោកបានលើកឡើងថា សមាគមត្រូវតែប្រមូលផ្តុំនូវបញ្ញវន្ត ដែលមិនមែនឆត្ររដ្ឋាភិបាល ប្រមូលទស្សនាទានសង្គម ដើម្បីជួយជាតិ និងកៀរគរមូលធន ជាច្រកចេញទស្សនៈ បែបបញ្ញវន្ត និងធ្វើការដោយទទួលខុសត្រូវ និងតម្កល់ប្រយោជន៍ជាតិជាធំផងដែរ។

លោកបណ្ឌិត បានបញ្ជាក់ថា «សមាគមត្រូវធ្វើយ៉ាងណា ឲ្យគេស្គាល់បញ្ញវន្តកម្ពុជា ហើយបញ្ញវន្តកម្ពុជា គឺពិតជាអាចនាំកិត្តិនាមកម្ពុជា ទៅលើឆាកអន្តរជាតិបាន»។

សូមជម្រាបថា ក្រោយចប់មហាសន្និបាតវិសាមញ្ញ លើកទី១ សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា នឹងយកលទ្ធផលមហាសន្និបាត វត្តមាន និងឯកសារគតិយុត្តិដទៃទៀត ដាក់ជូនក្រសួងមហាផ្ទៃពិនិត្យ និងសម្រេច៕