* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក វ៉ី សំណាង នាំយកអំណោយចុះសួរសុខទុក្ខ មាតា និងទារកចំនួន ៥០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

02-03-2026 11:41

(តាកែវ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខា និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ចំនួន ៥០នាក់ (ក្នុងនោះមានស្ត្រីសម្រាលបានកូនភ្លោះម្នាក់) នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ «ទិវាជាតិសុខភាពមាតា ទារក និងកុមារ» ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ មុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្ដាយ និងទារកមានសុខភាពល្អ។

នាឱកាសនោះ លោក វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល សម្តេចតែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពមាតា និងទារកនៅទូទាំងប្រទេស។

លោកប្រធានសាខាកាកបាទក្រហម ក៏បានថ្លែងកោតសរសើរចំពោះស្មារតី និងព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់មាតាបិតាគ្រប់រូបក្នុងការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងបានគូសបញ្ជាក់ថា ទោះបីអត្រាមរណភាពមាតា និងទារក មានការថយចុះគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែសុខភាពមាតា និងកុមារ នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

លោកក៏លើកទឹកចិត្តឱ្យអ្នកម្ដាយគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពតាមរយៈការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ បំបៅដោះកូនដោយទឹកដោះម្ដាយ និងនាំកូនៗទៅចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់ដូសតាមកាលកំណត់។»

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតានីមួយៗនាឱកាសនោះ រួមមាន៖ មុងគ្រប១, ឈុតសម្លៀកបំពាក់ទារក ១កំប្លេ, ស្រោមដៃស្រោមជើង, សាប៊ូទឹកសម្រាប់ទារក, កន្សែង, ឈុតពូកខ្នើយទារក, ប្រេងកូឡា, កន្ត្រកជ័រ និងថវិកាលើកទឹកចិត្តចំនួន ២០,០០០រៀលផងដែរ ៕