ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ផ្ញើសាររំលែកទុក្ខចំពោះមរណភាព ឧបាសិកា ប៊ុន នី ម្ដាយក្មេកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន

02-03-2026 14:48

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ដ្រីទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព ឧបាសិកា ប៊ុន នី ដែលត្រូវជាម្ដាយក្មេក លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១៖១៣នាទីយប់ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី និងថ្នាក់ដឹកនាំ មន្ដ្រីទាំងអស់នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ប៊ុន នី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕