* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សត្វទន្សោងមួយក្បាល ងាប់នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន សង្ស័យជាប់អន្ទាក់ (Video inside)

02-03-2026 14:49

(ឧត្តរមានជ័យ)៖ សត្វទន្សោងមួយក្បាល ត្រូវបានប្រទះឃើញងាប់នៅក្នុងដែន​ជម្រកសត្វ​ព្រៃ​សង្ឃរុក្ខាវ័ន ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សង្ស័យជាប់អន្ទាក់​របស់​អ្នក​ចាប់សត្វព្រៃ។

របាយការណ៍ពីមន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា សត្វទន្សោងដែលជាសត្វព្រៃកម្រនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់នៅចំណុចភ្នំអណ្ដូង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦​នេះ។ ប្រភពបន្តថា តាមការពិនិត្យ​សត្វទន្សោងនេះ ដាច់ជើងខាងក្រោយ​ត្រឹម​កជើង​ខាងស្ដាំ អាចដោយសារជាប់អន្ទាក់យូរថ្ងៃនៅក្បែរស្រះទឹកស្នាក់ការសហគមន៍ភ្នំអណ្តូង ស្ថិតភូមិសាស្រ្តភូមិសំពរ័ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សត្វទន្សោងនេះ មានទម្ងន់ប្រហែល ៧៥០គីឡូក្រាម។ បន្ទាប់ពីពិនិត្យរួចរាល់ មន្ត្រី​ឧទ្យា​នុ​រក្ស និងសមាជិកសហគមន៍ បានដឹកសត្វទន្សោងទៅកប់នៅក្បែរស្នាក់ការបរិស្ថាន​ភ្នំ​ណ្ដូង។

សូមបញ្ជាក់ថា សត្វទន្សោងជាប្រភេទសត្វព្រៃកម្រ ដែលបច្ចុប្បន្ននេះក្រសួងបរិស្ថាន បានប្រឹងប្រែងថែរក្សា និងដាក់ចេញវិធានការនានា ដើម្បីការពារជីវិតសត្វទន្សោង។ បើ​ទោះ​បីជាយ៉ាងណា ជារឿយសត្វទន្សោងតែងរងគ្រោះដោយសារក្រុមអ្នកប្រកបរបរចាប់​សត្វ​ព្រៃយកសាច់ទៅលក់ដូចជាការដាក់អន្ទាក់ និងបរបាញ់ផងដែរ។

ការចាប់ ការដឹកជញ្ជូន និងជួញដូរសត្វព្រៃជាទង្វើខុសច្បាប់។ ជនដែលចាប់ ដឹកជញ្ជូន និងជួញដូរសត្វព្រៃប្រឈមនឹងការពិន័យជាប្រាក់ចន្លោះពី ១០០លានរៀល ទៅ ៥០០លានរៀល និងជាប់ពន្ធធានាគារ​ចន្លោះពី១ឆ្នាំ ទៅដល់៥ឆ្នាំ៕