* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ឆ្នាំង ជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ ក្នុងឃុំដារ ស្រុកកំពង់លែង ដែលមានគំនិតផ្ដួចផ្ដើមស្ថាបនាផ្លូវថ្នល់មួយខ្សែ ប្រវែង៥០០ម៉ែត្រ ក្នុងមូលដ្ឋាន

02-03-2026 15:03

(កំពង់ឆ្នាំង)៖ ផ្លូវថ្នល់ប្រវែង៥០០ម៉ែត្រ ដែលជាការផ្ដួចផ្ដើម និងស្ថាបនាឡើង ដោយប្រជាសហគមន៍ភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង សម្រាប់ប្រជាកសិករ ក្នុងមូលដ្ឋានងាយ ស្រួលក្នុងការធ្វើចរាចរណ៍ ក៏ដូចជាការដឹកកសិផលផ្សេងៗ។ ការផ្ដួចផ្ដើមស្ថាបនាផ្លូវថ្នល់នេះ ក៏មានការគាំទ្រ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរ ក្នុងមូលដ្ឋានផងដែរ។

លោក វ៉ែន ឈុនហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង បានឱ្យដឹងថា ផ្លូវថ្នល់ប្រវែង៥០០ម៉ែត្រ ដែលជាគំនិតផ្ដួចផ្ដើមរបស់សហគមន៍ភូមិថ្នល់ ក្នុងឃុំដារ ខាងលើនេះ គឺជាផ្លូវថ្មី និងមានគម្រោងចាក់ដីថ្មភ្នំកិនបង្ហាប់ពីលើនៅពេលខាងមុខនេះ។

ការស្ថាបនាផ្លូវមួយខ្សែនេះ ក៏មានការលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រពីលោកអភិបាលខេត្ត តាមរយៈលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលលោកបានចុះពិនិត្យ ការស្ថាបនាផ្លូវខាងលើនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ លោកអភិបាលរងខេត្ត ក៏បាននាំនូវថវិកា២លានរៀល ដែលជាការជួយឧបត្ថម្ភរបស់លោកអភិបាលខេត្ត ជូនដល់សហគមន៍ ភូមិថ្នល់ ដើម្បីចូលរួមការស្ថាបនាផ្លូវនេះ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានសន្យាថា នឹងជួយឧបត្ថម្ភគាំទ្រក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ជាបន្តបន្ទាប់ លុះត្រាតែការស្ថាបនាផ្លូវនេះ បានរួចរាល់ជាស្ថាពរ។

នៅក្នុងឱកាសចុះពិនិត្យការស្ថាបនាផ្លូវមួយខ្សែនេះ លោកអភិបាលរងខេត្ត ក៏បានបន្តដំណើរចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យទៅលើស្រែប្រាំងចំនួន៧០ហិកតា ដើម្បីត្រៀមជួយសង្គ្រោះ នៅពេលជួបបញ្ហាខ្វះខាតទឹកស្រោចស្រព្យ នៅក្នុងរដូវប្រាំងខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានផងដែរ៕