ក្រុមហ៊ុន TODAY internet បានផ្តល់ជូននូវសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅដល់វិទ្យាល័យ ២កន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាប

02-03-2026 15:05

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតកម្រិតខ្ពស់នៅកម្ពុជាបានផ្តល់ជូននូវសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅដល់វិទ្យាល័យ ២កន្លែងមានដូចជា វិទ្យាល័យអង្គរ និងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ ការផ្ដល់ជូននេះមានប្រអប់ថ្នាំពេទ្យ (First Aid Kit) ដែលមានថ្នាំពេទ្យ និងថ្នាំសង្កូវផ្សេងៗនៅក្នុងប្រអប់ស្រាប់ សម្រាប់ការប្រើប្រាស់ជាចាំបាច់នៅក្នុងសាលារៀន ការផ្ដល់ជូននេះគឺធ្វើឡើងក្រោមសកម្មភាពដែលមានឈ្នោះថា «TODAY Foundation»។

កន្លងមកក្រុមហ៊ុន TODAY internet ក៏បានផ្គត់ផ្គង់នូវសេវាអុីនធឺណិតឥតគិតថ្លៃទៅតាមទីតាំង មួយចំនួនមានដូចជា សាលារៀន និងមន្ទីរពេទ្យ គន្ធបុប្ផានៅក្នុងខេត្តសៀមរាបនេះផងដែរ។ ក្រុមហ៊ុន TODAY internet តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកផ្តល់នូវជំនួយផ្សេងៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការ។

ជាថ្មីម្ដងទៀតកម្មវិធី TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number ០៧០ ២១ ៥៥ ៧៧ ឬតាមរយៈ Facebook Messenger «TODAY Internet» និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh