វៃឆ្លាតក្នុងការស្វែងរកទីតាំងសាកថ្មរថយន្តអគ្គិសនីដែលជិតលោកអ្នកបំផុត, Fresh AI ជាទីប្រឹក្សាឆ្លាតវៃរបស់កម្ពុជា
02-03-2026 15:32
(ភ្នំពេញ)៖ ខណៈការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា កម្មវិធី Fresh AI បានដាក់ឲ្យប្រើប្រាស់មុខងារវៃឆ្លាតថ្មីឈ្មោះ «EV Zone» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបើកបររថយន្តអគ្គិសនី។
មុខងារ «EV Zone» អាចបង្ហាញទីតាំងស្ថានីយសាកថ្ម EV ដែលនៅជិតអ្នកបំផុត ដោយបង្ហាញចម្ងាយជាគីឡូម៉ែត្រយ៉ាងច្បាស់ និងត្រឹមត្រូវ។ បច្ចុប្បន្ន មានស្ថានីយសាកថ្មជាង ២០០ទីតាំង ទូទាំងប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងប្រព័ន្ធ។ ជាពិសេស អ្នកប្រើប្រាស់អាចចុចភ្ជាប់ទៅកាន់ Google Maps បានភ្លាមៗ ដើម្បីមើលផ្លូវ និងធ្វើដំណើរទៅកាន់ទីតាំងសាកថ្មបានយ៉ាងងាយស្រួល។
មុខងារថ្មីនេះ បង្ហាញពីការបន្តអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ Fresh AI ក្នុងការគាំទ្រការធ្វើដំណើរបៃតង និងជួយលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា៕
Please Download:
https://freshai.com.kh/download




