* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការដ្ឋានខេត្តបាត់ដំបង បញ្ជាក់ពីចំណាត់ការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់, អ្នកបើករថយន្តកំពុងរត់គេចខ្លួន ខណៈគ្រួសារជនងគ្រោះ និងតំណាងជនបង្កជួបចរចាទទួលសំណង២លើក តែមិនទាន់ត្រូវគ្នា

02-03-2026 15:38

(បាត់ដំបង)៖ អ្នកនាំពាក្យស្ន​ងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រកាសព័ត៌មានដោយបញ្ជាក់ពីចំណាត់ការករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់នៅក្រុងបាត់ដំបង ដែលអ្នកបើក រថយន្តកំពុងរត់គេចខ្លួន ខណៈគ្រួសារជនងគ្រោះ និងតំណាងជនបង្កជួបចរចាទទួលសំណង២លើក តែមិនទាន់ត្រូវគ្នា។

ការចេញប្រកាសព័ត៌មាននេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមថា អ្នកបើករថយន្តបាននិងកំពុងដើរហើរដោយសេរី ដោយមិនទាន់មានចំណាត់ការនោះទេ។

សេចក្តីប្រកាសព័ត៌មានរប​ស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៦៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវ ជាតិលេខ៥៧ ក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងរថយន្ត០១គ្រឿង ម៉ាកហ៊ីយិនដាយស្តារីចពណ៌ស ពាក់ផ្លាកលេខ (មិនច្បាស់) ជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាតដំបង1AN-6807 បណ្តាលឲ្យអ្នកបើកបរ ឈ្មោះ អឹម សួង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានបើកគេចចេញពីកន្លែងកើតហេតុ។

ក្រោយពេលទទួលបានព័ត៌មាន អំពីគ្រោះថ្នាក់ចរាចរណ៍ភ្លាម, សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ស្វែងរកសាក្សី និងភស្តុតាងនានា ដូចជាកាម៉េរ៉ាសុវត្ថិភាពពាក់ព័ន្ធករណីនេះ។

ដោយសាររថយន្តបានគេចចេញពីកន្លែងកើតហេតុ ទើបតែនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចកំណត់អត្តសញ្ញាណរថយន្តបង្កបាន និងស្វែងរកឃើញរថយន្តម៉ាកហ៊ីយិន ដាយស្តារិចពណ៌សពាក់ផ្លាកលេខ កម្ពុជា HCL.2525 ជាកម្មសិទ្ធិរបស់ឈ្មោះ សយ បូរ៉ា ភេទប្រុស រស់នៅក្នុងក្រុងបាត់ដំបង និងបាននាំយករថយន្តនេះមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

ក្រោយការសាកសួរបំភ្លឺទៅលើឈ្មោះ សយ បូរ៉ា បានឆ្លើយថា ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ គាត់បានស្ថិតនៅក្នុងហេតុការណ៍នោះ ដោយជិះក្នុងរថយន្តនៅផ្នែកខាងក្រោយ និងមានឈ្មោះ សើ សាន់ណាវី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត។

នៅក្រោយពេលកើតហេតុភ្លាមៗ ឈ្មោះ សើ សាន់ណាវី បានចុះពីលើរថយន្ត ហើយគេចខ្លួនបាត់។ បន្ទាប់មកឈ្មោះ សយ បូរ៉ា បានបើករថយន្តរបស់ខ្លួន ទៅរកហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនៅជិតនោះ ដើម្បីដឹក ជនរងគ្រោះទៅសង្គ្រោះ ប៉ុន្តែពេលត្រឡប់មកដល់កន្លែងកើតហេតុវិញ ជនរងគ្រោះត្រូវបានគេនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ហើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានខិតខំធ្វើការស្រាជ្រាវស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីរកអ្នកបង្កគ្រោះថ្នាក់ពិតប្រាកដ និងតាមស្វែងរកឈ្មោះ សើ សាន់ណាវី ដែលឈ្មោះ សយ បូរ៉ា បានអះអាងថា ជាអ្នកបើកបររថយន្តបង្កនោះដើម្បីសាកសួរ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយដោយសារឈ្មោះខាងលើ បានរត់គេចខ្លួនបាត់។

ទន្ទឹមនឹងនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ ក៏បានអញ្ជើញភាគីទាំងសងខាង មកសម្របសម្រួលលើសំណងដល់ជនរងគ្រោះចំនួន២លើករួចមកហើយ គឺលើកទី១ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទី២ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែពុំទាន់បានលទ្ធផលនៅឡើយ ដោយសារភាគីម្ខាងមិនបានបញ្ជាក់អំពីចំនួន ដែលចង់ផ្តល់ទៅជនរងគ្រោះ រីឯភាគីខាងជនរងគ្រោះមិនបានបង្ហាញ អំពីចំនួនទឹកប្រាក់ដែលខ្លួនចង់ទាមទារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នៅតែព្យាយាមអញ្ជើញភាគីទាំងពីរមកចរចាបន្តទៀត ហើយសំណុំរឿង ត្រូវបានជំនាញរៀបចំកសាងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់តាមនីតិវិធីច្បាប់បន្តទៀត៕