លោកបណ្ឌិត កា ម៉ាធុល៖ ខណៈពិភពលោកបាត់បង់សណ្ដាប់ធ្នាប់ ច្បាប់អន្តរជាតិគួរតែត្រូវពង្រឹង (Video inside)
02-03-2026 16:10
(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសតូចមែនពិត តែកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ។ ច្បាប់អន្តរជាតិគួរតែត្រូវពង្រឹង ខណៈដែលប្រទេសធំៗមួយចំនួន បានធ្វើឲ្យពិភពលោកបាត់បង់សណ្ដាប់ធ្នាប់។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត នៅស្របពេលដែលប្រមុខដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរទៅកាន់អន្តរជាតិថា កម្ពុជានៅតែជ្រើសរើសយកច្បាប់អន្តរជាតិ ក្នុងកាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លលទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖













