កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់មន្រ្តីឲ្យចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្ទះជូនដល់ ជូនភរិយាសពវីរយុទ្ធ ជន ញ៉ែម ភារិន ដែលបានពលីនៅសមរភូមិប្រាសាទតាក្របី កន្លងមក

02-03-2026 22:40

(បាត់ដំបង)៖ ដោយសេចក្តីអាណិត ចំពោះក្រុមគ្រួសារវីរកងទ័ពដែលបានពាលីជីវិតដើម្បីការពារទឹកដីលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានចាត់លោក ផេង សិទ្ធី អនុប្រធា
នអចិន្រ្តៃយ៍គណៈកម្មាធិការសាខា អមដំណើដោយលោកនាយកសាខា និងលោកស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់ បានចុះពិនិត្យវឌ្ឍនភាសាងសង់ផ្ទះជូនដល់ ជូនលោកស្រី តាយ សារី ជាភរិយាសពវីរយុទ្ធជន ញ៉ែម ភារិន ដែលបានពលីនៅសមរភូមិប្រាសាទតាក្របី កន្លងមក។

ក្រុមគ្រួសារសពវីរយុទ្ធជន ញ៉ែម ភារិន មានទីលំនៅស្ថិតចំណុចចេកហាល ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានជីវភាពខ្វះខាត រស់នៅជាមួយឪពុកក្មេក ដោយមើលឃើញទុក្ខលំបាក លោក សុខ លូ បានសម្រេចទិញ មួយកន្លែងទំហំ ១៥ ម៉ែត្រX៣០ម៉ែត្រនិងសាងសងផ្ទះជូនដែលមានទំហំ ៤ម៉ែត្រx ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្កសី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ដែលសម្រេចបានប្រមាណ៤០% ដែលគ្រោងបញ្ចប់ និងប្រគល់ទទួលនាពេលខាងមុខផងដែរ៕