* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារចលនាស្ត្រីខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងទ័ពជួរមុខ

03-03-2026 10:16

(ព្រះវិហារ)៖ ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកស្រី ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោកស្រី ខូយ ប៊ុនថាន បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជនឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។

លោកស្រីប្រធានថ្លែងទៀតថា ​អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន គឺជាសទ្ធាជ្រះថ្លាផ្ទាល់របស់លោកស្រីប្រធាន រួមជាមួយក្រុមចលនាស្ត្រីសាលាខេត្តព្រះវិហារ មន្ទីរព័ត៌មាន និងមន្ទីរផែនការខេត្ត។ ក្នុងនោះក៏មានទឹកពិសាបរិសុទ្ធចំនួន ៥០កេស ដែលជាអំណោយរបស់ លោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន ព្រមទាំងសប្បុរសជននៅរាជធានីភ្នំពេញផងដែរ។

បន្ថែមពីនេះលោកស្រី ខូយ ប៊ុនថាន និងសហការី ក៏បានរៀបចំជាកាដូពិសេសនូវ សំពតហូល និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជាស្ត្រី ដើម្បីចូលរួមអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ដែលខិតជិតមកដល់ ក្នុងន័យលើកទឹកចិត្តដល់វីរនារីជួរមុខដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិមាតុភូមិ។

ទន្ទឹមនេះមេបញ្ជាការសមរភូមិមុខ បានសម្តែងនូវក្តីរីករាយ និងចាត់ទុកសកម្មភាពនៃការចុះសួរសុខទុក្ខ និងប្រគល់អំណោយនាពេលនេះថាជា សក្ខីភាពនៃភាពកក់ក្តៅ ដែលសមរភូមិក្រោយ តែងតែផ្តល់ឱ្យសមរភូមិមុខមិនដែលខាន។ លោកមេបញ្ជាការក៏បានកោតសរសើរចំពោះសកម្មភាពរបស់ក្រុមចលនាស្ត្រី និងជូនពរឱ្យចលនានេះបន្តរីកធំធាត់ ដើម្បីជាសសរទ្រូងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់តួនាទីស្ត្រីក្នុងជួរកងទ័ព ក៏ដូចជាក្នុងសង្គមជាតិទាំងមូល៕