មន្ទីរសុខាភិបាលខេត្តតាកែវ រៀបចំអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦

03-03-2026 13:01

(តាកែវ)៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលជាស្ត្រី។

នៅក្នុងឱកាសនោះលោកប្រធានមន្ទីរសុខាភិបាល បានផ្តាំផ្ញើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តខិតខំបំពេញការងារប្រកបដោយ សាមគ្គីភាព ក្តីស្រឡាញ់ និងប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរ និងចេះជួយ យកអាសាគ្នាទៅវិញទៅមកដោយមិនប្រកាន់បុរសនារី និងចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលជានារី ដែលបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានខិតខំបំពេញ ការងារនាពេលកន្លងមក។

នៅចុងបញ្ចប់លោកឱសថការី ផាន់ វ៉ាន់ និងថ្នាក់ដឹកនាំ បានចែកជូនកាដូអនុស្សាវរីយ៍ជូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានរៀបចំពិសាអាហារសាមគ្គីផងដែរ៕