* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកភូមិព្រែកចង្ក្រាន្ត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅតែតស៊ូបន្តរក្សាកេរដំណែលពីដូនតា លើមុខរបរត្បាញហូល ទោះបីខ្សត់អ្នកបន្តវេន (Video inside)

03-03-2026 14:24

(ព្រៃវែង)៖ ក្នុងសម្លេងរណ្តំ នៃក្តារអង្រឹងត្បាញដែលបន្លឺឡើងចេញពីក្រោមផ្ទះ ស្រ្តីវ័យចំណាស់ម្នាក់ នៅក្នុងភូមិព្រែកចង្ក្រាន្ត ឃុំព្រែកចង្ក្រាន្ត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅតែបន្តក្រងចងខ្សែសូត្រ និងជ្រលក់ពណ៌ យ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតបានជាសំពត់ហូលដ៏ប្រណិត ទោះបីជាបច្ចុប្បន្នពួកគេកំពុងប្រឈមនឹងកង្វះខាតអ្នកបន្តវេនពីក្មេងជំនាន់ក្រោយក៏ដោយ។

​របរត្បាញហូលនៅឃុំព្រែកចង្ក្រាន្ត គឺជាកេរដំណែលតាំងពីដូនតារៀងមក។ ទោះជាយ៉ាងណាក្នុងសម័យកាលបច្ចេកវិទ្យានេះ យុវជនភាគច្រើនបានសម្រេចចិត្តចាកចេញពីស្រុកកំណើត ដើម្បីទៅធ្វើការនៅតាមរោងចក្រ ឬចំណាកស្រុកទៅក្រៅប្រទេស ដែលធ្វើឱ្យរបរមួយនេះនៅសល់តែមនុស្សវ័យចំណាស់ជាអ្នកថែរក្សា។

ការគាំទ្រពីមហាជនក្នុងការប្រើប្រាស់ផលិតផលខ្មែរទោះបីជាកម្លាំងអ្នកបន្តវេនមានតិចតួច ប៉ុន្តែស្មារតីនៃអ្នកភូមិព្រែកចង្ក្រាន្តនៅតែរឹងមាំ។ ការបន្តត្បាញហូលមិនត្រឹមតែជាការរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្បាញ ដាស់ព្រលឹងវប្បធម៌ខ្មែរឱ្យរស់រានមានជីវិតតទៅមុខទៀត។

លោកមេភូមិព្រែកចង្ក្រាន្ត បានប្រាប់លោក នុត នាង ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង-ព្រៃវែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងភូមិព្រែកចង្ក្រាន្ត មានកីតម្បាញ៥៦កី ចំណែកប្រជាពលរដ្ឋ ដែលប្រកបរបរនេះមាន៤៦គ្រួសារ។ មុខរបរនេះមានតាំងពីដូនតា តម្បាញហូលតជំនាន់រហូតដល់សព្វថ្ងៃនេះ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋមិនសូវតស៊ូតម្បាញហូលដោយសារវត្ថុធាតុដើម សូត្រមានតម្លៃថ្លៃ រីឯតម្លៃហូលវិញនៅរក្សាតម្លៃដើមដដែល អ្នកខ្លះលក់បានពី ៨០ទៅ ១០០ដុល្លារ ក្នុង ១ក្បិន ចំណូលបានមកពីការ តម្បាញហូលនេះ ចំណេញតិចធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានបោះបង់មុខរបរនេះចោល នាំគ្នាទៅធ្វើការរោងចក្រ និងប្រកបរបរផ្សេងវិញ៕