ក្រសួងការបរទេសរៀបចំសន្និបាត ដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦
03-03-2026 14:33
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងរៀបចំសន្និបាត ដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ប្រភពដដែលបានបន្តថា លោករដ្ឋមន្ត្រីនឹងដឹកនាំកិច្ចពិភាក្សា ស្ដីពីការអនុវត្តគោលនយោបាយការបរទេសកម្ពុជា ពិនិត្យឡើងវិញនូវការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅអនាគតនៃវិស័យការទូតកម្ពុជា៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖






