ដំណឹងមរណភាព! ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន លោកយាយក្មេកលោក គីម សុភៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុ​នីរ័ត្ន ទទួលមរណភាពក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ

03-03-2026 14:50

(ភ្នំពេញ)៖ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន ដែលត្រូវជាលោកយាយក្មេកលោក គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងលោក ហេង ស៊ីនឿន ប្រធាននាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពនៅថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២:៣៥នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន នឹងប្រារព្ធធ្វើឡើងនៅវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងមេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ខាងលើតាមការគួរ៕